ថ្ងៃឈប់សម្រាក

ប្រតិទិនឈប់សម្រាកសម្រាប់ឆ្នាំ ២០២៤
កាលបរិច្ឆេទ ព្រឹត្តិការណ៍
ថ្ងៃទី ០១ ខែ មករា ទិវាចូលឆ្នាំសកល
ថ្ងៃទី ០៧ ខែ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
ថ្ងៃទី ០៨ ខែ មីនា ទិវាអន្ដរជាតិនារី
ថ្ងៃទី ១៣-១៤-១៥-១៦ ខែ មេសា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
ថ្ងៃទី ០១ ខែ ឧសភា ទិវាពលកម្មអន្តរជាតិ
ថ្ងៃទី ១៤ ខែ ឧសភា ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ ​ព្រះករុណា​ ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២២ ខែ ឧសភា ពិធីបុណ្យវិសាខបូជា
ថ្ងៃទី ២៦ ខែ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល
ថ្ងៃទី ១៨ ខែ មិថុនា ​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ ​សម្ដេច​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនិនាថ​ ​សី​ហ​នុ ​ព្រះវ​រ​រាជមាតា​ជាតិខ្មែរ
ថ្ងៃទី ២៤ ខែ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ
ថ្ងៃទី ០១-០២-០៣ ខែ តុលា ពិធីបុណ្យភ្ជុំបិណ្ឌ
ថ្ងៃទី ១៥ ខែ តុលា ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ​ព្រះករុណា​ ​ព្រះបាទ​សម្ដេច​ព្រះ​ ​នរោត្តម​ ​សី​ហ​នុ ​ព្រះ​មហា​វីរ​ក្សត្រ​ ​ព្រះវ​រ​រាជបិតា​ ​ឯករាជ្យ​ ​បូរណភាពទឹកដី​ ​និង​ ​ឯកភាពជាតិ​ខ្មែរ​ “​ព្រះ​បរម​រត​ន​កោដ្ឋ​”
ថ្ងៃទី ២៩ ខែ តុលា ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្ដិ​ព្រះករុណា​ព្រះបាទ​សម្ដេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ០៩ ខែ វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ
ថ្ងៃទី ១៤-១៥-១៦ ខែ វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
ថ្ងៃទី ២៩ ខែ ធ្នូ ទិវាសន្តិភាពនៅកម្ពុជា
  • ប្រតិទិនឈប់សម្រាកខាងលើ គឺយោងទៅលើអនុក្រឹត្យរាជរដ្ឋាភិបាលកម្ពុជា លេខ៖ ០២ អនក្រ.បក ចុះថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៤ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ដ្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២៤ ។
  • ប្រតិទិនឈប់សម្រាកខាងលើ គឺយោងប្រកាសលេខ ០១៤/២៤ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៤។
  • ចំពោះថ្ងៃឈប់សម្រាកបុណ្យទាំងឡាយណា ដែលត្រូវបានឈប់សម្រាកត្រូវចំលើថ្ងៃអាទិត្យនោះ កម្មករនិយោជិតនឹងមិនត្រូវបានឈប់សម្រាកមួយថ្ងៃបន្តទៀតឡើយ។